រថយន្ត BMW បុកម៉ូតូ PCXត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះជិះម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IH-5913 ចំណែកភាគីខាងរថយន្តម៉ាក BMW ពាក់ផ្លាកលេខ កម្ពុជាMANOU.KA ។

តាមប្រភពព័ត៌មានានឱ្យដឹងថា ភាគីខាងរថយន្តបេីកលឿនខណៈមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ទេីបជ្រុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ចំណែកភាគីខាងរថយន្តក៏រងរបួសផងដែរ។

ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

...

 

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print