ខេត្តបាត់ដំបង៖ ជារឿងតាមបន្ទាត់ព្រំដែនកម្ពុជាថៃ បើទោះមានការបិទច្រកព្រំដែនកម្ពុជា ថៃដោយភាគីថៃជាបិទក៏ដោគេឃើញនៅមានទំនិញថៃឆ្លងដែនស្ទើររាល់យប់ជានេះទៅទៀតនោះគីមេខ្យលតែងតែនាំជនបរទេសឫពលរដ្ឋខ្មែរលួចឆ្លងដែនប្រថុយទៅហ្នឹងគ្រោះថ្នាក់។
ជាក់ស្ដែងមេខ្យល់ម្នាក់និងពលករ ៥ នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅទឹកដីថៃនៅស្រុកសំពៅលូន
កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន បានចុះបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់ នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៦ នាក់ រួមមានៈ
១. មេខ្យល់នាំផ្លូវម្នាក់
ឈ្មោះ សារ៉េត គឹមហៀង ភេទប្រុស អាយុ ១៦ ឆ្នាំ (មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ)។
២. ពលករចំនួន ០៥ នាក់ (ស្រី ០១ នាក់)៖
ឈ្មោះ ឯក ម៉ុន ភេទប្រុស អាយុ ៥៥ ឆ្នាំ (ស្រុកស្វាយចេក)
ឈ្មោះ ខែន ផល្លា ភេទស្រី អាយុ ៤១ ឆ្នាំ (ស្រុកស្វាយចេក)
ឈ្មោះ ខែន សុថា ភេទប្រុស អាយុ ២៥ ឆ្នាំ (ស្រុកស្វាយចេក)
ឈ្មោះ ណាត ប៊ុនថា ភេទប្រុស អាយុ ១៦ ឆ្នាំ (ស្រុកស្វាយចេក)
ឈ្មោះ វុត ចាន់ធា ភេទប្រុស អាយុ ១៧ ឆ្នាំ (ស្រុកមង្គលបូរី)
បច្ចុប្បន្ន ជនសង្ស័យដែលជាមេខ្យល់ និងពលករទាំង ០៥ នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្នុងការបង្រាប់និះទៀតសមត្ថកិច្ចតែងតែណែនាំអំពីផលលំបាកក្នុងការឆ្លងដែនដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកមេខ្យល់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ដល់អាយុជីវិតផងដែរ៕
ដោយ៖ វណ្ណា










