ព័ត៌មានបឋម :កម្លាំងនគបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងនគរបាលក្រុងបាវិតស្ទាក់ចាប់រថយន្តនិងអ្នកបើកបរជនជាតិចិន បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៏ នៅក្រុងបាវិត រួចបើករត់

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងនគបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងនគរបាលក្រុងបាវិតស្ទាក់ចាប់រថយន្តនិងជនជាតិចិនបន្ទាប់ពី បង្កគ្រោះថ្នាក់ចរាចរណ៏នៅក្រុងបាវិត រួចបើករត់។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៦ វេលាម៉ោង១១និង៤០ នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត រវាងរថយន្តម៉ាក ប្រ៊ុសនិងម៉ូតូ ក្រោយពីបង្កហេតុ អ្នកបើកបរថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករត់គេច 

ក្រោយពីទទួលបាន ពត៏មាននិងបញ្ជាផ្ទាល់ពីលោកអធិការ កម្លាំងនគបាលស្រុកចន្ទ្រាក៍បានចេញរថយន្តស៊ីរ៉ែន សហការជាមួយកម្លាំងក្រុងបាវិតស្ទាក់នៅគោលដៅ នៅចំណុច ក្នុងភូមិថា្នញ សង្កាត់បាវិត ក្រុងបាវិត។

មួយសន្ទុះក្រោយមក រថយន្តមុខសញ្ញា បានបើកមកដល់សមត្តកិច្ចនគរបាល ឃាត់មិនឈប់ហើយបុកផ្តាច់ រថយន្តស៊ីរ៉ែន រួចបើក រត់គេចបន្តមកដល់ត្រង់ចំនុចមុខ សាលាស្រុកចន្ទ្រាស្ថិតក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ភាគីបង្ករ ក៏រេចង្កូតបុក ផ្លូវ ពាសវាលពាសកាលនិងបានបុកមន្ត្រីនគរបាល បុកទាំងរថយន្តស៊ីរ៉ែន បណ្តាលអោយខូចខាតផ្នែកខាងមុខ។

...

ប្រភពបន្តថា ក្រោយមកសមត្តកិច្ច បានប្រើសិទ្ធការពារខ្លួនបានបាញ់បំបែកជើងកង់រថយន្តទើបឃាត់ខ្លូនភាគីបង្ករបាន (ភេទប្រុស ជាជនជាតិចិន )រូចបានប្រគល់មនុស្សនិងរថយន្តជូនសមត្តកិច្ចក្រុងបាវិតដើម្បីបន្តនិតិវិធីច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print