ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ភ្លេចទូរស័ព្ទមួយគ្រឿងនៅលើផាស់អាប់មួយគ្រឿង ពេលគាត់ជិះដល់កន្លែងឈប់គឺនៅ Bliss & Beats Hostel នៅម្តុំបឹងកេងកង រាជធានីភ្នំពេញ ។
គាត់បានលុយថ្លៃជិះកង់បីទៅអ្នករត់ឈ្មោះ Keo Chanty តាម Wing។ បើសិនបងកង់បីឃើញហើយ សូមទាក់ទងគាត់វិញផង។
សូមបញ្ជាក់ថា ខាងក្រោមនេះជាសាររបស់ជនជាតិចិន ៖
ខ្ញុំបាទឈ្មោះ Wu Zhaohua ជាជនជាតិចិន ដែលបានមកប្រទេសកម្ពុជា ដើម្បីសិក្សាការវិនិយោគនៅកម្ពុជា។
នៅថ្ងៃទី25 ខែមេសា ឆ្នាំ2026 ខ្ញុំបានជិះ កង់បីឥណ្ឌា ចេញពីគោលដៅមួយ មក Bliss & Beats Hostel ម្តុំបឹងកេងកង ខ្ញុំបានភ្លេចទូរសព្ទ មួយគ្រឿង ម៉ាក Samsung នៅលើកង់បីឥណ្ឌានោះ វេលាម៉ោង 5:05 ល្ងាច ដោយក្នុងទូរស័ព្ទនោះ មានទិន្នន័យសំខាន់របស់ខ្ញុំជាច្រើន ដែលខ្ញុំមិនអាចខ្វៈបាន។
ខ្ញុំបានទូទាត់ប្រាក់តាមរយៈ ABA ទៅអ្នកឌុបកង់បីឥណ្ឌា នោះ ដែលមានឈ្មោះ Keo Chanthy (Wing Bank) ដូចរូបដូចខាងក្រោម។
សូមម្ចាស់កង់បី ដែលមានឈ្មោះ Keo Chanthy (Wing Bank) សូមប្រគល់ទូរសព្ទមកខ្ញុំវិញ ឬបងប្អូនដែលស្គាល់ម្ចាស់កង់បីនេះ ជួយប្រាប់មកខ្ញុំផង ។
សូមទាក់ទងលេខទូរសព្ទ 096 6032420 សូមអរគុណ ៕
ដោយ ៖ សិលា











