រថយន្តឡង់គ្រឺស័រសេ៊រីទំនើបបុករថយន្តហ្វដ១គ្រឿងចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ÷ សង្ស័យអ្នកបើកបរស្រវឹងស្រាហើយទើបបានបើករថយន្ត១គ្រឿងម៉ាកឡង់គ្រឺស័រសេ៊រីទំនើបទៅបុករថយន្តហ្វដសេ៊រីទំនើប១គ្រឿងដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡង់គ្រឺស័រសេ៊រីទំនើបពាក់ស្លាកលេខកម្ពុជាC-K-1936 ហើយមិនដឹងថាអ្នកបើកបរគាត់ស្រវឹងស្រាឬក៏ងងុយគេងនោះទេ ពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក

ហ្វដមួយគ្រឿងដែលម្ចាស់ចតស្ងៀមលើចឹញ្ចើមផ្លូវរុញទៅបុកនិងកិនម៉ូតូមួយគ្រឿងទៀតនិងផ្លាកសញ្ញាចរាចរណ៍មួយដើមបណ្តាលឲ្យបាក់រងការខូចខាតយ៉ាងដំណំតែម្តង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយភាគីទាំងទាំងសងខាងជាអ្នកស្គាល់គ្នាហើយក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print