រថយន្ត ford មួយគ្រឿងបើកបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បើករថយន្ត ford មួយគ្រឿងទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាងសំណាងល្អអ្នកបើកបរមិនរងរបួស។

ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង ១២ និង ៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ ៣១៧ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុឡេឃើញមានរថយន្ត១គ្រឿងម៉ាford

ពាក់ស្លាកលេខភ្នំពេញ 2CF-7372 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខកណ្តាល1AD-1057នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង នៅមុខវិទ្យាល័យឥន្ទ្ររទេវីតែសំណាងល្អអ្នកបើកបរមិនរងរបួសធ្ងន់ធ្ងរ។

...

ក្រោយកើតហេតុភាគីទាំងពីរបានជជែកវែកញែកគ្នាយកត្រូវរៀងខ្លួន បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយឲ្យភាគីទាំងពីរធ្វើការសម្រសម្រួលគ្នាជាបណ្ដោះអាសន្នបើមិនត្រូវគ្នាទេសមត្ថកិច្ចនិងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print