សមត្ថកិច្ចនគរបាលស្រុកបាណន់អនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបងលើបុរសម្នាក់ក្នុងករណីគ្រឿងញៀនពីឆ្នាំ២០២៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៥០នាទី នៅចំណុចភូមិថ្មីឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយចាប់ខ្លួនជនត្រូវចោទ ឈ្មោះ អ៊ន សុភាព ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីអំឡុងខែធ្នូឆ្នាំ២០២៥។

 

បច្ចុប្បន្នជនជាប់ចោទខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញខេត្តបន្តអនុវត្តតាមច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print