នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ ខ្លួនក្មេងទំនើង ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បានចំនួន០៥នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង, អធិការដ្ឋាននគរបាលស្រុកកូនមុំ និងប៉ុស្ដិ៍នគរបាលបឹងកន្សែង ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោកឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដោយឃាត់បានចំនួន០៥នាក់ ក្នុងករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យក្នុងនោះ រួមមាន៖

 

១-ឈ្មោះ សុភា ថាឃីន ភេទប្រុស អាយុ ១៧ ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី, ២- ឈ្មោះ ជ្រឿន តារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង,៣-ឈ្មោះ សូត្រ រ៉ស៊ីយ៉ា ភេទស្រីអាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី, ៤- ឈ្មោះ វី ប៊ុនសា ភេទស្រីអាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី និង៥- ឈ្មោះ សែម ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងបានដកហូតរក្សាទុកសម្ភារៈដែលជាវត្ថុតាងក្នុងការស្រាវជ្រាវរួមមាន៖ ទូរសព្ទដៃ ចំនួន៤គ្រឿង ម៉ូតូចំនួន០២គ្រឿ។

 

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨ និង ៣០នាទីយប់ បានទទួលព័ត៌មានពីគណនីFacebook ឈ្មោះ Chhay Chhorvorn បង្ហោះvideo ក្រុមក្មេងទំនើងកាប់គ្នា ដោយប្រើប្រាស់ដាវកែច្នៃ និងកៅអីជ័រ ដើម្បីវាយកាប់ចាក់គ្នា។

 

ទទួលបានពត៌មាននេះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ខាង លើ។បច្ចុប្បន្នគិតត្រឹមថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យទាំង០៥នាក់ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់នខ្លួនជាបន្តបន្ទាប់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តរតនគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print