គណបក្សរបស់លោកពូទីន ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភា គឺជាជំហ៊ានដ៏ប្រសើរបំផុតសម្រាប់ជួយលោកពូទីន អាចបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីមួយអាណត្តិទៀត ។
គណបក្សរបស់ប្រធានាធបិតីពូទីន គឺគណបក្សឯកភាពជាតិ ទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតសភា ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យកន្លងមក ។ ការបោះឆ្នោតសភាលើកនេះ ធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតី តែ១៨ ខែប៉ុណ្ណោះ ។ ជាមួយនឹងជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្គាត់នោះ ។
ជាមួយនឹងសន្លឹកឆ្នោត ១ភាគ៤ ដែលបានរាប់ គណបក្សលោកពូទីន ទទួលបានសម្លេងគាំទ្ររហូតដល់ទៅ៥១ភាគរយ ។
ក្រោយការបោះឆ្នោត លោកពូទីន បញ្ជាក់ថា ជ័យជម្នះសម្រាប់គណបក្សរបស់លោក បង្ហាញឲ្យឃើញថា ពលរដ្ឋនៅតែជឿជាក់ទៅលើការដឹកនាំរបស់គណបក្សឯកភាពជាតិ បើទោះបីរុស្សីធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចក្តី បណ្តាលមកពីគំនាបសេដ្ឋកិច្ចពីលោកខាងលិច ដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃ ។
លោកពូទីន មានប្រសាសន៍នៅក្នុងទីស្នាក់ការគណបក្សរបស់លោកថា «យើងប្រាកដជាទទួលបាននៅលទ្ធផលល្អបំផុត គឺជាជ័យជម្នះ» ។
និយាយអំពីសេដ្ឋកិច្ចរុស្ស៊ី បានធ្លាក់ចុះ០,៣ភាគរយ នៅក្នុងឆ្នាំនេះ ។ លោកពូទីន បញ្ជាក់ថា ពលរដ្ឋកំពុងតែរស់នៅក្នុងភាពលំបាក ហើយរដ្ឋាភិបាលនៅមានបញ្ហាជាច្រើនមិនទាន់ដោះស្រាយបាននៅឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី