ខ្សឹបដាក់ត្រចៀក៖ គយ២នាក់ដាក់វេនគ្នាចាំយកលុយរថយន្តដឹកទំនិញតាមផ្លូវជាតិលេខ៤៨

ចែករំលែក៖

មន្ត្រីគយមួយក្រុមក្រោមបញ្ជារបស់លោក នេត ចន្ថា និងលោក ទី សូរីវុទ្ធ បានដាក់ប៉ុស្ដិ៍ជជុះប្រចាំផ្លូវជាតិលេខ៤៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងដេកយោលអង្រឹងរាល់ថ្ងៃចាំ ប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ដោយមានឈ្មួញចូលទៅបង់លុយ ទាំងថ្ងៃទាំងយប់ ហើយមួយថ្ងៃៗរាប់សិបនាក់ ។ ដូច្នេះគយទាំងនោះអាចរកលុយតាមរបៀបពុលរលួយបានមិនតិចទេក្នុងមួយថ្ងៃៗ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ទំនិញខូចគុណភាពគ្រប់ប្រភេទដែលផ្ទុកទៅ ដោយសារធាតុគីមីមកពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាតាមច្រករបៀងចាំយាម ក្នុងភូមិសាស្ត្រខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យ គ្មានការទប់ស្កាត់ ពីមន្ដ្រីកាំកុងត្រូលម្នាក់ណាឡើយ។ ជាក់ស្តែងទំនិញគ្រប់ប្រភេទដែលដឹកពីខេត្តកោះកុងឆ្លងកាត់ស្នាក់ការគយនៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ ក្រោមការគ្រប់គ្រង របស់លោក នេត ចន្ថា និងបានប្ដូរវេនគ្នាជាមួយលោក ទី សូរីវុទ្ធ ដោយយកលុយ៧ថ្ងៃ ម្នាក់គេឃើញក្រុមឈ្មួញតម្រង់ជួរចូលបង់លុយយ៉ាងគគ្រឹកគគ្រេង។

ចំពោះការយកលុយនោះគេមិនបានឃើញជំនាញគយត្រួតពិនិតថា តើនៅក្នុងរថយន្តមានផ្ទុកអ្វីខ្លះនោះទេឲ្យតែឈ្មួញបង់លុយចង់ដឹកអីក៏ដឹកទៅគ្មានបញ្ហាទេ។ អ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះគេមិនដឹងថា អ្នកដែលចាំយកលុយជាសមត្ថកិច្ចខាងណាទេ ព្រោះមិនមានឯកសណ្ឋានច្បាស់លាស់ ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ជា ប៉ុស្ដិ៍ជជុះ។ ប្រភពបានខ្សឹបឲ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការបង់ក្បាលឡាន ក្នុងមួយរថយន្ត៥ម៉ឺនរៀលទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង ឃើញថាចំណូលតាមបែបពុករលួយនេះមិនធម្មតាទេ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print