បុរស២នាក់ចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យស្លាប់ទាំង២នាក់សង្ស័យផ្តើមឡេីងដោយភ្លេីងប្រចណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឌុបប្អូនថ្លៃស្រីទៅធ្វេីការស្រាប់តែមានបុរសម្នាក់ទៀតដែលជាអតីតសង្សារនារីម្នាក់នោះជិះម៉ូតូដេញគប់ រួចឈប់ម៉ូតូប្រតាយប្រតប់គ្នាទាញកាំបិតចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យស្លាប់ទាំង២នាក់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយមហាវិថីសម្តេចតេជោ(ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភំ្នពេញ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូហុងដាស្គូពីមួយគ្រឿងឌុបនារីម្នាក់ត្រូវជាប្អូនថ្លៃទៅធ្វេីការ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ដែលគេស្គាល់ថាជាអតីតសង្សាររបស់នារីនោះ ហេីយបានយកដុំថ្មដេញគប់ បន្ទាប់មកបុរសដែលឌុបប្អូនថ្លៃស្រីក៏ឈប់ម៉ូតូវាយប្រតាយប្រតប់គ្នាទៅវិញទៅមក រួចក៏ទាញកាំបិតមកចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាងហូរឈាមពេញខ្លួនរហូតស្លាប់ទាំង២នាក់តែម្តង។

...

 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញនិងមន្ត្រីនៃការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យនិងធ្វេីកោសល្យវិច័យលេីសាកសពទាំងពីររួចប្រគល់អោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ហេីយចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់គ្នាដ៏រន្ធត់នេះកម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តការស្រាវជ្រាវបន្ថែម៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print