លោកស្នងការនគរបាលខេត្តព្រៃវែង ព្រមានទៅកាន់ក្មេងៗទំនើងពាលាអាវ៉ាសែនៅសេសសល់ក្នុងខេត្តព្រៃវែង ហ៊ានបន្តសកម្មភាពបង្កើតបទល្មើសបាត់សណ្តាប់ធ្នាប់ ត្រូវតែបង្ក្រាប មិនជឿសាកល្បងទៅ!

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារព្រមានទៅកាន់ក្មេងៗទំនើងពាលាអាវ៉ាសែនៅសេសសល់ក្នុងខេត្តព្រៃវែង ហ៊ានបន្តសកម្មភាពបង្កើតបទល្មើសបាត់សណ្តាប់ធ្នាប់ ត្រូវតែបង្ក្រាប មិនជឿសាកល្បងទៅ!

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានលើកឡើងថា ៖ បទពិសោធន៍នៅកំពង់ចាម និងនៅកំពង់ស្ពឺ៖

-ជាមេរៀនបង្រៀនឱ្យមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែងត្រូវតែប្រុងប្រយ័ត្នខ្ពស់បន្ថែមជាងពេលមុនៗ ខណៈពេលចុះអនុវត្តច្បាប់ ។ បន្ថែមលើនេះ ក៏សុំព្រមានទៅកាន់ក្មេងៗទំនើងពាលាអាវ៉ាសែនៅសេសសល់ក្នុងខេត្តព្រៃវែង បើនៅបន្តសកម្មភាពបង្កើតបទល្មើសបាត់សណ្តាប់ធ្នាប់ ហើយលេចឮព័ត៌មានដល់ខ្ញុំ វគ្គក្រោយៗការបង្ក្រាបនឹងកាន់តែធ្ងន់ធ្ងរជាងពេលមុនៗ ។ បើប្អូនៗមិនជឿសាកល្បងទៅ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print