នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តត្បូងឃ្មុំ បង្រ្កាបករណីឆបោកក្រោមរូបភាពក្លែងបន្លំជាអ្នកបោះដុំបន្លែផ្លែឈើ និងឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមរយៈផេកផ្លូវការនៃស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងនូវព្រឹកថ្ងៃទី២៦ខែមេសានេះថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលដឹកនាំនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកក្រោមរូបភាពបន្លំជាអ្នកបោះដុំបន្លែផ្លែឈើ តាមគណនីតេឡេក្រាម និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ម.ដ.ន ភេទប្រុស ជនជាតិខ្មែរ។

 

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានយកគណនីធនាគាររបស់ខ្លួនធ្វើសកម្មភាព ឆបោកជនរងគ្រោះ ដើម្បីទទួលផលពីអំពើទុច្ចរិតខាងលើនេះ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្នពេលធ្វើការទូទាត់ប្រាក់តាមគណនីធនាគារ សូមបញ្ជាក់ និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងមានជនខិលខូចក្លែងបន្លំ ដើម្បីឆបោក ឲ្យផ្ទេរប្រាក់តាមគណនីធនាគារមិនស្គាល់ប្រភពច្បាស់លាស់ ដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print