FIFA គ្រោងនឹងដំឡើងប្រាក់រង្វាន់ World Cup 2026សម្រាប់ជើងឯកអាចកើនលើស50លានដុល្លារ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បាននិយាយថាខ្លួន កំពុងពិភាក្សាជាមួយសមាគមជាតិដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមទាំង 48 ដែលចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។

 

សំណើនេះត្រូវតែត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅថ្ងៃអង្គារដែលត្រូវបានធ្វើឡើងមុនមហាសន្និបាត FIFA លើកទី 76 នៅទីក្រុង Vancouver ។

 

កាលពីខែធ្នូ FIFA បានប្រកាសថា ប្រាក់រង្វាន់សរុបសម្រាប់ World Cup ឆ្នាំនេះ នឹងកើនឡើង 50% ដល់ ចំនួន 655 លាន បន្ទាប់ពីមានការចំណាយសរុប 727 លានលើការប្រកួត។

 

ប៉ុន្តែ FIFA បានបញ្ជាក់ថា ប្រាក់រង្វាន់នេះអាចនឹងកើនឡើងបន្ថែម ខណៈពួកគេរំពឹងថាចំណូលសរុបនឹងលើស 11 ពាន់លាន ក្នុងរយៈពេល 2023–2026។

 

អ្នកនាំពាក្យ FIFA បាននិយាយថា៖

“យើងកំពុងពិភាក្សាដើម្បីបង្កើនប្រាក់ចំណូល និងការគាំទ្រហិរញ្ញវត្ថុសម្រាប់ក្រុមទាំងអស់ និងសមាគមសមាជិក 211 ប្រទេស។”

បើតាមផែនការដើមប្រាក់រង្វាន់ក្នុងប្រកួតWorld Cup រួមមាន៖

 

1. ជើងឯក នឹងទទួលបាន 50 លានដុល្លារអាមេរិក ជើងឯករង 33 លានដុល្លារអាមេរិក។

 

2. ក្រុមដែលធ្លាក់ចេញពីវគ្គដំបូង ទទួលបាន 9 លានដុល្លារអាមេរិក និងក្រុមនីមួយៗទទួលបាន 1.5 លានដុល្លារអាមេរិក សម្រាប់ចំណាយត្រៀមប្រកួត។

 

FIFA ក៏បានបញ្ជាក់ថា ការប្រកួត World Cup 2026 នឹងមានឥទ្ធិពលហិរញ្ញវត្ថុធំបំផុតមិនធ្លាប់មាន សម្រាប់វិស័យបាល់ទាត់ពិភពលោក។

...

 

ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 11 មិថុនា ដល់ 19 កក្កដា នៅប្រទេស សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print