ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ ហាយឡេនឌ័រលឿនជ្រុលបុករថយន្តព្រុសដែលឈបលេីដងផ្លូវបណ្តាលឱ្យរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជេីង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវOCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ត TOYOTA PRIUS ពាក់ផ្លាកលេខ ភ្នំពេញ 2BU-2132 ឈប់ចតនៅលេីផ្លូវOCIC បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័ ពាក់ផ្លសលេខ ភ្នំពេញ 2AT-6976 បេីកមកបុក បណ្ដាលឱ្យរងការខូចខាត ចំណែកឯរថយន្ដបង្កក្រឡាប់ផ្ងារជេីង ។
...
ក្រោយពេលកេីតហេតុភាគីទាំងសងខាងបានចរចារគ្នាដោះស្រាយបញ្ចប់រឿងនៅហ្នឹងកន្លែង ៕
ដោយ៖សុខាសែនជ័យ










