ខ្សែប្រយុទ្ធ Benjamin Sesko បានគាំទ្រគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Michael Carrick ត្រូវបានតែងតាំងជាអចិន្ត្រៃយ៍ បន្ទាប់ពីដឹកនាំពួកគេឈានទៅកាន់កាប់កៅអៅវគ្គជម្រុះ Champions League ។
ការទទួលជ័យជម្នះក្នុងផ្ទះខ្លួនឯង 2-1 លើក្រុម Brentford កាលពីថ្ងៃចន្ទបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី 3 ក្នុងតារាងក្របខណ្ឌ Premier League ដោយមាន 11 ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ 6 Brighton & Hove Albion ដោយនៅសល់បួនប្រកួតទៀតទើបចប់រដូវកាល។
ក្រុមកំពូលទាំងប្រាំនៅអង់គ្លេស Premier League អាចមានកៅអី Champions League នៅរដូវកាលក្រោយ ហេតុដូច្នេះ Man United ត្រូវការតែពីរពិន្ទុបន្ថែមទៀតដើម្បីជាប់ដោយស្វ័យប្រវត្តិបន្ទាប់ពីអវត្តមានពីរឆ្នាំ។
ខ្សែប្រយុទ្ធ Sesko បាននិយាយបន្ទាប់ពីស៊ុតបញ្ចូលទីបានគ្រាប់បាល់ទី១០ក្នុងលីករបស់គាត់ក្នុងរដូវកាលទល់នឹង Brentford ថា “គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ខ្ញុំបាននិយាយនេះជាច្រើនដង។ គាត់បាននាំមកនូវថាមពលខុសៗគ្នា។ របៀបដែលយើងកំពុងធ្វើនៅក្នុងការហ្វឹកហាត់ វាមិនគួរឱ្យជឿទេ ហើយខ្ញុំចង់ឱ្យគាត់នៅទីនេះ”។
Carrick ដែលបានចូលកាន់តំណែងជាបណ្តោះអាសន្នក្នុងខែមករា បន្ទាប់ពី Ruben Amorim ត្រូវបានបណ្តេញចេញនោះ បានទទួលការគាំទ្រជាសាធារណៈពីកីឡាកររបស់ United រួមមាន Amad Diallo និង Bryan Mbeumo ។
Manchester ទទួលភ្ញៀវ Liverpool ក្នុងការប្រកួតអង់គ្លេស Premier League នៅថ្ងៃអាទិត្យ៕










