ឃាត់ខ្លួនជនសង្ស័យ០១នាក់ មុខសញ្ញាញៀនថ្នាំដែលបានបូមសាំងស្រោច បម្រុងដុតផ្ទះនិងបាញ់ជំពាមកៅស៊ូគំរាមសម្លាប់អ្នកជិតខាង 

ចែករំលែក៖

ដុតផ្ទះអ្នកជិត ខាងទៀត ហើយព្រមទាំងជេរប្រមាថ និងយកជំពាមកៅស៊ូបាញ់ដំបូលផ្ទះអ្នកជិតខាង ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តង តាមពាក្យបណ្ដឹងជនរងគ្រោះ ។

 

ករណីខាងលើនេះបានកើតឡើង វេលាម៉ោងប្រហែល ០៦:០០នាទីល្ងាចថ្ងៃទី២៦ មេសា ២០២៦ លុះដល់ព្រឹក ថ្ងៃទី ២៧ មេសា ២០២៦ ទើបសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យបានតែម្ដង។ យោងតាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ ២នាក់ នៅផ្ទះជនសង្ស័យខាងលើតែម្តង ស្ថិតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

 

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សារ៉ាត់ ហៅ(រុយ) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅស្ថិតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល និងមានផ្ទុក សារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+) ។

 

ជនរងគ្រោះមាន ចំនួន០២នាក់រួមមាន :

 

ទី១/- ឈ្មោះ សុខ ផាន់ ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ នៅផ្ទះរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២/- ឈ្មោះ សុខ សៀម ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ មន្ត្រីរាជការរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

 

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : – ពូថៅដងឈើប្រវែង ៧៥សង់ទីម៉ែត្រចំនួន០១ , – ដែកឆាបដងជ័រចំនួន០១ , – ប៊ីដុងដាក់ប្រេងចំណុះ ៣០លីត្រ ចំនួន ០១ ,- ទុយោបូមប្រេងចំនួន ០១ខ្សែ , – ដែកកះចំនួន ០៤ , – ជំពាមកៅស៊ូ ចំនួន០៣ , – គ្រាប់កង់០១ប្រអប់ , និង – គ្រាប់ដុំថ្មចំនួន ០៣គ្រាប់ដុំ ។

 

លោកអធិការបន្តថា មុនពេលកើតហេតុជនសង្ស័យ អង្គុយផឹកស្រាថ្នាំនៅផ្ទះតែម្នាក់ឯង ។ លុះដល់ពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ រួចយកទុយោរបូមសាំង ពីក្នុងធុងម៉ូតូជនរងគ្រោះយកមកចាក់ស្រោចពេញមុខផ្ទះ និងស្រែកគំរាមដុតផ្ទះចោល ព្រមទាំងជេរប្រមាថ និងគំរាមសម្លាប់ជនរងគ្រោះ ថែម ទៀតផង ។ លុះពេលដឹងថា ជនរងគ្រោះរាយការណ៍ប្តឹងសមត្ថកិច្ច ជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះខ្លួនឯងបិទទ្វារចាក់សោរ រួចយកជំពាមកៅស៊ូបាញ់ ទៅលើដំបូលផ្ទះជនរងគ្រោះ និងអ្នកជិតខាងផ្សេងទៀត ហើយបន្តស្រែកជេរប្រមាថ រហូតដល់ម៉ោងប្រហែល១១យប់ ទើបចូលដេក ។

 

លោកអធិការបានបញ្ជាក់ថា លុះដល់ម៉ោង ៧និង០០ នាទី ព្រឹកថ្ងៃទី២៧ មេសា ២០២៦ ជនសង្ស័យបានបន្តស្រែកជេរប្រមាថ និងគំរាមកាប់ជនរងគ្រោះ និងអ្នក ជិតខាងទៀតទើបជនរងគ្រោះសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ស្រុកអង្គស្នួល តែម្តង។

 

លុះក្រោយទទួលបានពាក្យបណ្ដឹង ភ្លាមៗ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្រាំងម្កាក់ បានសហការជាមួយកម្លាំងជំនាញ និងប្រជាការពារភូមិ ចុះទៅដល់ផ្ទះកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបានតែម្ដង ។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សាំង បម្រុងដុតផ្ទះ និងម៉ូតូ ព្រម ទាំងគំរាមសម្លាប់ និងបាញ់ជំពាមកៅស៊ូ ទៅលើផ្ទះអ្នកជិតខាងប្រាកដមែន ហើយរូបគេក៏បានសារភាពទៀតថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនរយៈពេល១០ឆ្នាំ កន្លងមកហើយ ។

 

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ចាត់វិធានការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print