កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៤៥នាទី ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវលំ ស្ថិតនៅភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកគងពិសី សម្របសម្រួលនីតិវិធីដោយ លោក សុិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានបង្ក្រាបជាក់ស្តែងនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

នៅវេលាម៉ោង១៥:៣០នាទីថ្ងៃខែឆ្នាំដដែលបន្តពន្លាតដែនសមត្តកិច្ចទៅ ខេត្តកណ្តាល សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល សម្រប សម្រួលនីតិវិធី ដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្រ្កាបជាក់ស្តែង នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

លទ្ធផលឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ២ នាក់

១/ ឈ្មោះ ផូ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវនិង២/ ឈ្មោះ យ៉ែន សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

+ដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ១៤ កញ្ចប់ទម្ងន់ ១៦.៨៤ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង

៣/ ម៉ូតូ ចំនួន ១ គ្រឿង

៤/ ទូរស័ព្ទ ចំនួន ៤ គ្រឿង

៥/ ដាវដែក ចំនួន ១ ដើម

៦/ កាំមេរ៉ាសុវត្តិភាព ចំនួន ២ គ្រឿង

៧/ ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print