រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ តុបតែងនិងដាក់ទងជាតិ សាសនា នៅមុខផ្ទះ ដើម្បីទទួលពិធីបុណ្យវិសាខបូជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ តុបតែងនិងដាក់ទងជាតិ សាសនា នៅមុខផ្ទះ ដើម្បីទទួលពិធីបុណ្យវិសាខបូជា ។

យោងផែនការណែនាំលេខ ០៣/២០២៦ គជបអ ចុះថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីមង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ឆ្លើយតបនឹងអត្ថន័យ ខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដូចខាងក្រោម៖ ១- រដ្ឋបាលខណ្ឌទាំង១៤ ត្រូវ៖ -ណែនាំឱ្យមានការតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកនៅតាម វត្តអារាម អគារសាធារណៈ អគារពាណិជ្ជកម្ម ផ្សារ សំណង់បុរី ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីសាសនានេះ ឱ្យប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងថ្លៃថ្នូរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ” ចាត់តាំងរៀបចំឱ្យមានពិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តអារាមណាមួយក្នុងមូលដ្ឋាន -សហការជាមួយសាលាគណរាជធានីភ្នំពេញ រៀបចំចាត់តាំងពិធីបុណ្យវិសាខបូជា ឱ្យបានមហោឡារិក អធិកអធម និងត្រូវណែនាំគ្រប់អង្គភាពក្រោមឱវាទ ឱ្យមានកិច្ចសហការល្អជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ និង ចូលរួមឱ្យផុលផុស ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងប្រពៃណីដ៏ល្អរបស់ជាតិ ជាពិសេស ត្រូវអំពាវនាវដល់គ្រប់វត្តអារាម យកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលចំពោះកុលបុត្រដែលចង់បួស ឬ យុវជន យុវនារីដែលជ្រះថ្លា ចង់អប់រំចិត្ត រក្សាសីល ៥ សីល ៨ ឬ សីល ១០ រយៈពេលខ្លី ក្នុងថ្ងៃបុណ្យវិសាខបូជា ដោយគ្រាន់តែស្លៀកសម្លៀកបំពាក់សមរម្យ និងគោរពប្រតិបត្តិតាមសិក្ខាបទកំណត់ជាការប្រសើរ ។ – យកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ-បរិស្ថាននៅក្នុង មូលដ្ឋាន និងតាមវត្តអារាមដែល ប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានល្អប្រសើរ ។-បំផុស និងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ឱ្យយល់ដឹងកាន់តែ ទូលំទូ លាយអំពីខ្លឹមសារ និងចូលរួមគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងពិធីបុណ្យប្រពៃណីសាសនាដ៏រុងរឿងរបស់ជាតិ។ ២- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំគ្រប់វត្តអារាមឱ្យរៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានសមស្រប តាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print