នគរបាលស្រុកចន្ទ្រាឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៣នាក់ពាក់ព័ន្ធករណីកាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម)  

ចែករំលែក៖

ខេត្តស្វាយរៀង: នគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់ពាក់ព័ន្ធករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម)  ។

 

នគរបាលស្រុកចន្ទ្រាបានអោយដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង

និងមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងចរាចរណ៍គោលដៅត្រួតពិនិត្យជាតិផ្ទុះ គ្រឿងញៀននិងអាល់កុល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១និង៣០នាទីយប់។

 

ប្រភពដដែលបញ្ជាក់ថា ដោយមានការសង្ស័យ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់(ប្រុស) មកសាកសួរ ទើបឃើញមានពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម)  ។

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌខេត្តដើម្បីបន្តតាមច្បាប់ ។

...

 

សមត្ថកិច្ចនគរបាលបានអំពាវនាវដល់ បងប្អូនជនរួមជាតិសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជីវិតរបស់យើងនិងអ្នកដទៃនិងសូមឆ្លើយថាទេ!ចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់យើង គ្រួសារនិងសង្គមជាតិយើង៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print