អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីស្ថានភាពរអិលលើកំណាត់មហាវិថីស៊ី ជិនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់ ខណៈការចុះផ្សាយតាមបណ្ដាញផ្សព្វផ្សាយមួយចំនួនជារូបភាពចាស់កើតឡើងយូរហើយ! 

ចែករំលែក៖

ខេត្តកណ្ដាល៖ លោក ផន រឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា៖ តាំងល្ងាចម្សិលមិញ មកទល់ព្រឹកនេះ មានសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួន បានចុះផ្សាយ និងចែករំលែករូបភាព(វីដេអូ)តៗគ្នាពីស្ថានភាពរអិលលើកំណាត់មហាវិថីស៊ី ជិនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់។

 

លោកអ្នកនាំពាក្យរូបនេះ សូមបញ្ជាក់ជូនថា ការចុះផ្សាយនេះជារូបភាពចាស់កើតឡើងយូរហើយ។ ចំណុចដែលមានហានិភ័យកន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានសម្រួលលក្ខខណ្ឌរួចរាល់ហើយ។

...

 

ជាមួយគ្នានេះ លោកអ្នកនាំពាក្យក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋអ្នកដំណើរ ដែលតែងផ្តល់មតិរិះគន់ស្ថាបនា ក្នុងន័យធ្វើឲ្យប្រសើរឡើង ហើយយើងក៏បានប្រឹងប្រែងនិងកំពុងតាមដានពាក់ព័ន្ធស្ថានភាពលើកំណាត់ផ្លូវក្រវាត់ក្រុងប្រកបដោយការយកចិត្តទុកដាក់ផងដែរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print