ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុ ជានិងសហការី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅស្នងការដ្ឋាន គរបាលខេត្តបាត់ដុះបង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០ ២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមជាមួយលោក ស្នងការរងផែនការងារសន្តិសុខ, ផែនការងារសេ នាធិការ, ផែនការងារនគរ បាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក ទទួលបដិ សណ្ឋារកិច្ច លោក គីម ឆាងយ៉ុង (KIM CHAN GYONG) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ដែលបានធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួបសំ ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាការងារនេះ គឺមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

១-ការជួបសំណេះសំណាល និងសួរសុខទុក្ខ

២-ការសហការរួមគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនជនជាតិកូរ៉េគ្រប់រូប ដែលមានវត្តមានក្នុងខេត្តបាត់ ដំបង

៣-អំពីវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onli ne Scams) ក្នុងខេត្តបាត់ដំបង

៤-អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

៥-ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ឱ្យកាន់តែមានរឹងមាំបន្ថែមទៀត៕

...

(រូបថតផ្សព្វផ្សាយអប់រំ/វិឆ័យ-Phornខ្លឹមសារក្រុមជំនួយការ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print