នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនមុខសញ្ញា០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង២២ និង ៤៥ នាទីចំណុច ផ្លូវបេតុង ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។

 

១-ឈ្មោះ ឡន ពិសិត ហៅខយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ជួញដូរប្រហែល១ខែ និងប្រេីប្រាស់ច្រើនលេីកប្រហែល១០ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោម(+) ។

 

២-ឈ្មោះ ជីម ភឹម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជួញដូរប្រហែល៦ខែ និងប្រេីប្រាស់ច្រើនលេីកប្រហែល៣ឆ្នាំ)។

 

៣-ឈ្មោះ កែវ សារុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គ្មានសារធាតុញៀនក្នុងទឹកនោម (-)។

 

ប្រភពបានឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ បានចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចកេីតហេតុ ក៏ប្រទះឃេីញជន សង្ស័យកំពុងជិះម៉ូតូឌុបគ្នា ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់សួរនាំត្រួតពិនិត្យរកឃេីញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០៣កញ្ចប់តូចលាក់ទុកក្នុងហោប៉ៅខោខាងឆ្វេង ទេីបឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីសួរនាំបន្តនីតិវិធី។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡន ពិសិត បានឆ្លេីយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកក៣ កញ្ចប់តូចនៅចំពោះមុខនេះជារបស់ខ្លួន ទិញពីឈ្មោះ ជីម ភឹម ក្នុងតម្លៃ៥ម៉ឺនរៀល យកមកលក់បន្តនិងប្រេីប្រាស់ ។ ចំពោះឈ្មោះ កែវ សារុន មិនដែលប្រេីប្រាស់និងលក់គ្រឿងញៀនទេ គ្រាន់តែជិះម៉ូតូឌុបឈ្មោះ ឡន ពិសិត ដោយមិនបានដឹងថា ឈ្មោះ ឡន ពិសិត មានថ្នាំញៀនជាប់ខ្លួនទេ។

 

យោងតាមចម្លេីយសារភាពខាងលេី លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៨និង១០នាទី នៅចំណុចផ្លូវកៅស៊ូលេខ១៤៣ ភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងប៉ុស្តិ៍ បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ជីម ភឹម ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០៤កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅខោខាងឆ្វេង ។

 

ជនសង្ស័យឈ្មោះ ជីម ភឹម បានឆ្លេីយសារភាពថា ខ្លួនបានទិញថ្នាំញៀនម៉ាទឹកកក ក្នុងតម្លៃ១០ម៉ឺនរៀល ពី មុខសញ្ញាមិនស្គាល់ នៅខេត្តកំពង់ស្ពឺ យកមករំលែកលក់ឱ្យឈ្មោះ ឡន ពិសិត តម្លៃ៥ម៉ឺនរៀល នៅសល់៤ កញ្ចប់រក្សាទុកលក់បន្តនិងប្រេីប្រាស់។

 

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print