ម្សិលមុិញ ! ជនជាតិចិនច្រើននាក់ បន្ដសម្រុកចេញពីអគារដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនជាច្រើននាក់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តសម្រុករត់ចេញពីអគារដែលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត។

 

ដោយឡែក ជនជាតិចិនខ្ទង់ពាន់នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកំពុងបន្តនីតិវិធី ពាក់ព័ន្ធបទល្មើស Online Scams។

 

សូមរំលឹកថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្ដបើកប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់កម្លាំងសមត្ថកិច្ចសម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការលួចសម្រុកចេញពីសំណាក់ក្រុមជនជាតិចិនជាច្រើននាក់ ។

សូមបញ្ជាក់ថា ៖ នៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ជនជាតិចិនបានដុតភ្លើងនៅក្នុងអគារ កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធ Scam Online ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print