ជិះម៉ូតូលឿនចាប់ហ្វ្រ័ងដួលខ្លួនឯងរងរបួសបាក់ឆ្អឹងដងកាំបិតម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ឆ្អឹងដងកាំបិតត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូដួលខ្លួនឯង។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៤៤នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ បុល វិហា ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងរលាត់ផ្ទៃមុខ មានអាសយដ្ឋាននៅ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយ សាគីឡែត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JL 9289 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងបង្ខំទេីបបោកដួលទៅនិងថ្នល់រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ ដោយ៖សុខាសែជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print