ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ឆ្អឹងដងកាំបិតត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូដួលខ្លួនឯង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៤៤នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ បុល វិហា ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងរលាត់ផ្ទៃមុខ មានអាសយដ្ឋាននៅ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយ សាគីឡែត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JL 9289 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងបង្ខំទេីបបោកដួលទៅនិងថ្នល់រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែជ័យ










