ខេត្តបន្ទាយមានជ័យ ៖ ជនបរទេសជាជនជាតិចិនជាច្រើននាក់ ត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបុរីសានកូ ដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅប្រទេសខ្លួនវិញ។
ក្នុងប្រតិបត្តិការនោះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លន់ សុផាត, លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ និង លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេសជាច្រើននាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ក្តៅគគុកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងយោធា ជាបឋមបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិចិន៕
ដោយ៖តារា










