ខេត្តព្រះសីហនុ÷ ពិតជាសាហាវព្រៃផ្សៃណាស់ ប្រពន្ធកំពុងពពោះកូនភ្លោះបាន៥ខែក្នុងផ្ទៃ ប្តីចិត្តអប្រិយប្រើ ប្រាស់អំពើហិង្សាវាយដំច្រំធាក់ទៅលើប្រពន្ធរហូតធ្វើឱ្យកូនភ្លោះទាំង២នោះរលូត និងបាត់បង់ជីវិត។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើយោងតាមផេកហ្វេសប៊ុកឈ្មោះ Chhun Dary បានបង្ហោះរូបភាពស្ត្រីជាប្រពន្ធកំពុងសម្រាកនៅលើគ្រែពេទ្យ និងសរសេររៀបរាប់ថា បន្ទាប់ពីទទួលដំណឹងពីម្ចាស់ផ្ទះជួលករណីប្តីប្រពន្ធស្នាក់នៅបន្ទប់ជួលនៅភូមិ៣ សង្កាត់លេខ២ ដោយបុរសជាប្តីបានប្រើប្រាស់អំពើហិង្សាវាយ ដំច្រំធាក់ទៅលើប្រពន្ធដែលកំពុងមានផ្ទៃពោះ កូនភ្លោះ ៥ខែ ក្នុងផ្ទៃនោះ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះដល់ទីតាំងកើតហេតុភ្លាម តែនៅខណៈពេលនោះ បុរសជាប្តីបានរត់គេចខ្លួនបាត់ទៅហើយ និងបានជូនស្ត្រីរងគ្រោះទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែជាអកុសលកូនភ្លោះក្នុងផ្ទៃបានរលូតទៅហើយ៕










