កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤G-NETS នៅឆ្នាំ២០២៨ នៅទីក្រុងតូក្យូ 

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងពីតូក្យូប្រទេសជប៉ុនមកថា ៖ កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ ហើយកិច្ចប្រជុំកំពូលលេីកទី៤G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ជាមួយគ្នានេះ គណៈប្រតិភូរាជធានីភ្នំពេញ ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំទាំងពីលើកនេះផងដែរ នៅទីក្រុងតូក្យូ ។ លោកស្រីបាន បញ្ជាក់បែបនេះ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំគណប្រតិភូ រាជធានីភ្នំពេទៅចូលរួម ក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុង នៃប្រទេសអាស៊ាន ដេីម្បីចីរភាព(TOKYO-SEADS) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងបន្ទាប់ពីកិច្ចប្រជុំកំពូលលេីកទី៣នៃបណ្ដាញ ទីក្រុងសកលសម្រាប់ចីរភាពG-NETS បានបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ន។

លោកស្រី ដោ សម្ផស្ស នាយិការងងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនា នេះ លោកស្រី អភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាង រាជធានី-ក្រុងនានា នៃបណ្ដា ប្រទេសអាស៊ានបានធ្វេីបទបង្ហាញលេីប្រធានបទស្តីពី “វិធានការទប់ទល់ នឹងខ្យល់ព្យុះ ទឹកជំនន់និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុងសម្រាប់ ទីក្រុងរបស់ខ្លួន ។ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ លោក សេង វណ្ណៈ អភិបាលរងបានធ្វើបទបង្ហាញ ស្តីពី ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់រដ្ឋបាល រាជធានីភ្នំពេញ ដេីម្បីចីរភាព និងបរិយាប័ន្ន ។

លោកស្រី អ្នកនាំពាក្យ បានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួម មតិយោបល់ ដេីម្បីផ្លាស់ប្ដូរ និងចែករំលែក បទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន)រួចមកលោកជំទាវ អភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំពិនិត្យនិងអនុម័តលេី សេចក្ដីព្រាងសេចក្ដី ថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងទីក្រុងតូក្យូនិងបណ្តាទីក្រុងនៃ ប្រទេសសមាជិកអាស៊ាន ដេីម្បី ចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើ ប្រធានបទសំខាន់គឺ “វិធានការទប់ទល់ នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុងដេីម្បី បង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព”។

...

លោកស្រី អភិបាលក្រុងតូក្យូក៏បានជម្រាប ជូនអំពី កម្មវិធីនៃកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ G-NETS នឹងគ្រោងនឹងរៀបចំធ្វើ ឡើងនៅខែឧសភា ឆ្នាំ ២០២៧ និង កិច្ចប្រជុំកំពូលលេីកទី៤របស់G-NETS នឹង ធ្វើ នៅឆ្នាំ២០២៨ ហើយលោកស្រីអភិបាល ក្រុងបានអញ្ជើញ លោក លោកស្រី អភិបាល រាជធានី-ក្រុង និងមន្ត្រី ជាន់ ខ្ពស់ពាក់ព័ន្ធទាំងអស់ចូលរួម ក្នុងប្រជុំដ៏មានសារ:សំខាន់ទាំងនោះបន្តទៀត ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print