ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅថ្ងៃទី០៤ខែឧសភាឆ្នាំ ២០២៦នេះថា កម្លាំងមាន សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២៦សមត្ថកិច្ចបានឃាត់ខ្លួនករណី រក្សា ទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុចបន្ទប់ជួលភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្ដាលដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ប្រុស ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម (+)ឈ្មោះ ឃុត ទីនី ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ត កណ្តាល (ប្រេីប្រាស់ច្រើនលេីកប្រហែលកន្លះឆ្នាំ)។
+វត្ថុតាងដកហូត៖-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់តូចទម្ងន់ ២.៤៤ក្រាម~ ទូរសព្ទ័ដៃ០១គ្រឿងម៉ាក OPPOពណ៌ទឹកប្រាក់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ប្រភពពីមន្ត្រីនគរបាលស្រុកឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មានពីមហាជនល្អ ថាមានមុខសញ្ញាប្រព្រឹត្តបទល្មេីសគ្រឿងញៀន នៅចំណុចបន្ទប់ជួលភូមិត្រពាំងរាំង ឃុំព្រៃពួច។ ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងសមត្ថកិច្ច បានចុះស៊េីបអង្កេតស្រាវជ្រាវ បង្ក្រាបឃាត់ ខ្លួនជនសង្ស័យបាន០១នាក់ ដកហូតបានថ្នាំញៀន ០៣កញ្ចប់តូច លាក់ទុកនៅក្រោមពូកដេករបស់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សួរនាំបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ថ្នាំញៀន០៣កញ្ចប់នៅចំពោះមុខនេះ ពិតជារបស់ខ្លួនប្រាកដមែន ទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ រួចគេយកមកប្លុងចោលនៅម្តុំគំនសំរាមក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕










