ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទនេះ ! ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សម្តែងក្ដីរីករាយដែលបានជួបក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOTs)ពីរក្រុម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។
ក្នុង Facebook ផ្លូវការ ស្ថានទូតអាមេរិកបានចាត់ទុកបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការអង្កេត ត្រួតពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែន នៅតែមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអបអរសាទរ និងអរគុណដល់ប្រទេសម៉ាឡេស៊ី និងមេបញ្ជាការរបស់ខ្លួន ចំពោះការបំពេញបេសកកម្មប្រកបដោយជោគជ័យ និងអរគុណដល់ប្រទេសហ្វីលីពីនចំពោះការដឹកនាំក្រុម AOTs ក្នុងពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននាឆ្នាំនេះ ។
សូមបញ្ជាក់ថា ៖ សូម្បីតែរដ្ឋមន្ត្រីបរទេសចិន ក៏បានប្រាប់ទៅរដ្ឋាភិបាលថៃផងដែរ ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឱ្យមានសង្គ្រាមឡើយ ៕
ដោយ ៖ សិលា












