ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំយករូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» មកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) ដោយជោគជ័យ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋមកអបអរសាទរ និងរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តសៀមរាប បានធ្វើការកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) យាងព្រះអង្គទៅគង់នៅ វត្តរាជបូណ៌ ហើយបានរៀបចំយករូបសំណាកព្រះវិស្ណុថ្លែងសជិះលើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំង ដើមចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ជំនួសវិញ។
ក្រោយបានយករូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» មកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) រដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋបានរៀបចំពិធី បួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕
ដោយ៖តារា










