ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Brewery Limited (CBL) បានរៀបចំកម្មវិធីប្រកាសបើកដំណើរការលេខទូរស័ព្ទទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធីPromotionថ្មី សម្រាប់ពិធីអាពាហ៍ពិពាហ៍ជាមួយស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមវត្តមានភ្ញៀវកិត្តិយសតំណាងក្រុមហ៊ុនជាច្រើនរូបចូលរួម។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន អ្នកចូលរួមជាង ៣៥០នាក់ មកពីទូទាំងប្រទេសកម្ពុជា រួមមានម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ដេប៉ូចែកចាយនានា បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះ ដែលមានការប្រកាសពីការផ្តល់ជូនPromotionថ្មី សម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកញ្ចប់លើកទឹកចិត្តសម្រាប់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CBL ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញយ៉ាងលម្អិត គេសង្កេតឃើញអ្នកចូលរួមមានចំណាប់អារម្មណ៍ខ្លាំងលើការគាំទ្រដែលក្រុមហ៊ុនCBL កំពុងផ្តល់ជូនដៃគូអាជីវកម្មរបស់ខ្លូន ដូចជាការរៀបចំឲ្យមានក្រុមការងារផ្តល់ជំនួយតាមទូរស័ព្ទ សម្រាប់អតិថិជនធ្វើការទំនាក់ទំនងក្នុងកម្មវិធីPromotion សម្រាប់ពិធីអាពាហ៍ពិពាហ៍ជាដើម។ លេខទូរស័ព្ទថ្មីនេះ ត្រូវបានដាក់ឲ្យដំណើរការជាពិសេសសម្រាប់ដៃគូអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនCBL ដើម្បីសាកសួរព័ត៌មាន និងបញ្ជាទិញស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។ កត្តាទាំងនេះនឹងធ្វើឲ្យប្រតិបត្តិការកាន់តែមានភាពងាយស្រួល ការគ្រប់គ្រងនិងល្បឿនកាន់តែប្រសើរ ក្នុងការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនCBL ជាពិសេសស្រាបៀរ Heineken ដែលជាស្រាបៀរប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិជាប់ចំណាត់លេខមួយទូទាំងពិភពលោក ឲ្យដល់គ្រប់កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ នៅប្រទេសកម្ពុជា។
កម្មវិធីនេះក៏មានការផ្តល់នូវព័ត៌មានថ្មីៗអំពីការពង្រីករោងចក្រដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន CBL រួមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់លើការគ្រប់គ្រងគុណភាព ការពង្រីកសមត្ថភាពផលិត ការប្តេជ្ញាចិត្តរបស់បុគ្គលិកផ្នែកលក់ ព្រមទាំងការដឹកជញ្ជូន និងការចែកចាយប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនCBL គ្រប់គ្រាន់ក្នុងអំឡុងរដូវកាលអាពាហ៍ពិពាហ៍នេះ។
លើសពីនេះទៅទៀត ចាប់ពីពេលនេះតទៅ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ហាងលក់ភេសជ្ជៈទាំងអស់ អាចចុះឈ្មោះជាអ្នកផ្គត់ផ្គង់ស្រាបៀរសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកញ្ចប់លើកទឹកចិត្ត ពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។
កញ្ចប់លើកទឹកចិត្តថ្មីនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកដែលមានបំណងរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដែលនឹងអាចធានាបានទាំងគុណភាពខ្ពស់ និងការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់កម្មវិធីរបស់ពួកគាត់។សម្រាប់លោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) ម្ចាស់ដេប៉ូចែកចាយ ឬដៃគូអាពាហ៍ពិពាហ៍ ចង់បាននូវព័ត៌មានលម្អិតបន្ថែមទៀត សូមទំនាក់ទំនមកលេខ៖ 011 222 400 ឬ 011 333 500៕
ដោយ៖ វឌ្ឍនា