អន្តរជាតិ ៖ កាលពីថ្ងៃទី ៥ ខែឧសភា អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលអេស្ប៉ាញបានធ្វើការពិភាក្សាអំពីបញ្ហាថា តើកប៉ាល់ទេសចរណ៍ឈ្មោះ “MV Hondius” ដែលផ្ទុះករណីឆ្លងវីរុស Hanta គួរតែចូលចតនៅកោះកាណារីនៃប្រទេសអេស្ប៉ាញដើម្បីទទួលការព្យាបាលឬយ៉ាងណា។ អេស្ប៉ាញស្នើឱ្យផ្ទេរអ្នកដំណើរដែលឆ្លងវីរុសទៅកាន់ប្រទេសកាប់វើរ ដែលជាប្រទេសមួយនៅអាហ្វ្រិក ដើម្បីជៀសវាងការចូលចតនៅកោះកាណារី។
សូមបញ្ជាក់ថា បច្ចុប្បន្ន កប៉ាល់ទេសចរណ៍ឈ្មោះ ” MV Hondius ” ដែលមានផ្ទុះករណីឆ្លងវីរុស Hanta កំពុងចតនៅឆ្នេរសមុទ្រ Praia ដែលជារដ្ឋធានីនៃប្រទេសកាប់វើរ។ ស្ថានទូតចិនប្រចាំប្រទេសកាប់វើរបានចេញសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់ ដោយបញ្ជាក់ថា “បន្ទាប់ពីការផ្ទៀងផ្ទាត់ មិនមានពលរដ្ឋចិននៅលើកប៉ាល់នេះទេ”៕
...
ប្រភព ៖ (CCFR)










