ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ TOYOTA Prius លឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត១ផ្ទាំងចំណែកឯរថយន្ដរងការខូចខាតមួយចំហៀងមុខខាងឆ្វេង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តព្រុស ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-6848 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យផ្ទាំងថ្មចំនួនមួយផ្ទាំងខ្ទាតទៅផ្លូវម្ខាងទៀត។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ










