ភ្នំពេញ៖ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកចូលរួមសូត្រមន្តធ្វើបុណ្យកាន់បិណ្ឌ នៅវត្តឃ្មួញ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ហើយនិងបន្តធ្វើពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាទនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាវេនកាន់បិណ្ឌថ្ងៃទី៤ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដែលជាពិធីបុណ្យជាតិដ៏សំខាន់បំផុតរបស់ប្រពៃណីរបស់ខ្មែរដែលកាន់សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ៕
គួរបញ្ជាក់ថា ពិធីបុណ្យដាក់បិណ្ឌឬហៅថាកាន់បិណ្ឌ ដែលជាទំលាមទំលាប់របស់សាសនាជាតិខ្មែរយើងគឺមានរយៈពេល១៥ថ្ងៃចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ឬថ្ងៃ ១រោច ខែភទ្របទ រហូតដល់ ថ្ងៃ១៥រោច ខែភទ្របទ៕
...
ដោយ៖ តុង សីហា