ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទនៅសួនច្បារមាត់ទន្លេ

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទ នៅតំបន់សួនច្បារមាត់ទន្លេ ក្នុងសង្កាត់ជ័យជំនះ រាជធានីភ្នំពេញ។

 

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពកាលពីវេលាម៉ោង៣:៥០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ។

 

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆន គឹមសុខ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print