ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បញ្ចួនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM លឿមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តឡិចស៉ីស NX200Tត្រង់ផ្លូវបំបែកជាបួន។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៉ីស NX200T ពាក់ផ្លាកលេខ កម្ពុជា SAL-BOSS ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥ ពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ ពោធិ៍សាត់ 10-4827 ជិះក្នុងល្បឿនលឿនតាមបណ្តោយផ្លូវម៉ៅសេទុង ពីកេីតទៅលិច បានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្ដោយអោយរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










