ប្រទេសហ្វីលីពីន ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន បន្ទាប់ពីការចូលជាសមាជិកអាស៊ានដោយទីម័រឡេស្តេ ការពង្រឹងទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ៕
...
ដោយ ៖ សិលា













