លោក គង់ ភោគ ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន

ចែករំលែក៖

ប្រទេសហ្វីលីពីន ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

 

កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន បន្ទាប់ពីការចូលជាសមាជិកអាស៊ានដោយទីម័រឡេស្តេ ការពង្រឹងទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print