លោក សាយ សំអាល់ ផ្តល់សេវាគាប់ចិត្ត(Express Service) ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងរៀបចំដែនដី ដាក់ដំណើរការសេវារហ័ស (Express Service) ហើយគ្រាន់តែបើកដំណើរថ្ងៃដំបូង បណ្ណរឹងចំនួន១១០បណ្ណ ត្រូវបានធ្វើរួច និងបានប្រគល់ជូនប្រជាពលរដ្ឋ។

 

សេវាសាធារណ:រហ័សរបស់ក្រសួងរៀបចំដែនដី ដាក់ឲ្យដំណើរការនៅច្រកចេញចូលតែមួយរបស់ក្រសួង, មានមតិខ្លះលើកឡើង ដោយចោទសួរថា សេវានេះដើម្បីប្រសិទ្ធភាព ឬកំពុងទាញយកសមត្ថកិច្ចថ្នាក់ក្រោមជាតិមកវិញ ដែលធ្វើឱ្យវិមជ្ឈការ ដើរថយក្រោយ?

 

ជាការឆ្លើយតប, លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ត្រឡប់ទៅវិញថា រាល់សេវាទាំងអស់ដែលមានស្រាប់នៅតាមមន្ទីររៀបចំដែនដីតាមរាជធានី-ខេត្ត នៅរក្សាដដែល សម្រាប់បម្រើជូនប្រជាពលរដ្ឋ។

 

សម្រាប់ជំហានទី២ ត្រូវបានប្រមុខក្រសួងរៀបចំដែនដី បញ្ជាក់ទៀតថា បើសេវារហ័ស ដែលដាក់សាកល្បងនៅច្រកចេញចូលក្រសួងដំណើរការរលូន លោកនឹងឲ្យរៀបចំសេវានេះនៅតាមមន្ទីររៀបចំដែនដីរាជធានី-ខេត្តបន្តទៀត។

 

ដោយឡែកជំហានទី៣ កាន់តែប្រសើរនោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អះអាងថា រាល់ការចុះបញ្ជីធ្លីអាចធ្វើបានដោយមិនចាំបាច់យើងទៅដល់ទីតាំងដីស្ថិតនៅឡើយ ពោលមានន័យថា ដីយើងនៅខេត្តកែប តែយើងរស់នៅខេត្តកំពង់ឆ្នាំង ចឹងយើងអាចទៅធ្វើបណ្ណរឹងនៅមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំងបាន ដោយមិនចាំបាច់ធ្វើដំណើរទៅធ្វើនៅខេត្តកែបឡើយ នៅពេលប្រព័ន្ធនៃការចុះបញ្ជីដីធ្លីដើរស្រួល។

 

លោកថា ស្មារតី សហវិមជ្ឈការ និងវិមជ្ឈការគឺនៅដដែល គ្រាន់តែការរៀបចំច្រកមួយទៀត បើបងប្អូនចង់បានរហ័ស និងរាំងស្ទះឯកសារនៅតាមរាជធានីខេត្ត បងប្អូនអាចមកស្វែងរកនៅក្រសួងបាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print