អភិបាលខណ្ឌច្បារអំពៅ៖ ត្រូវតែកម្ចាត់ចោលនូវរាល់ទង្វើណាដែលធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរីករាយក្នុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា បានធ្វើឲ្យអាជ្ញាធរ-សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធសាសនិក ។ ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីបង្ការ ទប់ស្កាត់  និងបង្ក្រាបរាល់សកម្មភាពណាដែលមានចេតនាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។

វិធានការត្រៀមទប់ស្កាត់បង្ក្រាប បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាននេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ាង  ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ , លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ , លោក ថេង សុថុល អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ , មន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់សំដៅពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋានដោយណែនាំឲ្យកងកម្លាំងគ្រប់ប្រភេទត្រូវត្រៀមប្រចាំការគ្រប់គោលដៅទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ និងកម្ចាត់ចោលនូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ។

លោកអភិបាលបានសង្កត់ធ្ងន់ថា បន្ទាប់ពីតុលាការសម្រេចក្តីឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប់ទោស៥ខែរួចមក  ស្រាប់តែបុគ្គលរូបនេះមានចេតនាកេណ្ឌប្រជាពលរដ្ឋឲ្យចូលរួមធ្វើមហាបាតុកម្មគាំទ្រនូវទង្វើខុសច្បាប់របស់ខ្លួនដែលជារឿងរបស់បុគ្គល ហើយមានចេតនាបង្វែចូលទៅជារឿងនយោបាយទៅវិញ ។ ចេតនាបង្កអសន្តិសុខសង្គមរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលប្រតិកម្មភ្លាមៗ ដើម្បីឆ្លើយតបទៅនិងចេតនាអាក្រក់របស់គណបក្សប្រឆាំង ដោយចេញបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមទប់ស្កាត់ បង្ក្រាប និងកម្ចាត់ចោលចំពោះជនទាំងឡាយណាដែលបង្កអសន្តិសុខ បំផ្លាញស្ថេរភាពសង្គម ទោះក្រោមរូបភាពណាក៏ដោយ។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ សូមឲ្យកងកម្លាំងទាំងអស់ត្រូវអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ ៕

pov-1 pov-5 pov-4 pov-3 pov-2

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print