ខេត្តកំពង់ធំ៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ទឹកស្ទឹងសែន ក្នុងខេត្តកំពង់ធំ មានកំពស់ ១២,៨៩ ម៉ែត្រ (កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ ) ។ ទឹកនឹងបន្តកើនឡើង និងអាចធ្វើឲ្យលិចតំបន់ទំនាបមួយចំនួន ។
សូមអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទាំងអស់គ្នា៕
...
ដោយ៖ សីលា