ខេត្តបន្ទាយមានជ័យ បទល្មើស Online Scams ច្រើនគួរឱ្យកត់សម្គាល់ មែន !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យអគារកាស៉ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ១២នាក់ និងដកហូតវត្ថុតាងបម្រើឲ្យបទល្មើស Online Scams។

សូមបញ្ជាក់ថា ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលនៅទីតាំងអគារមួយឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៉ីណូ និងសណ្ឋាគារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនបរទេសចំនួន១២នាក់ និងវត្ថុតាងដែលបម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។

សេចក្ដីរាយការណ៍ពីទីតាំងប្រតិបត្តិការបានបញ្ជាក់ថា អគារកាស៉ីណូនេះមានកម្ពស់ជាង១០ជាន់ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញជនជាតិឥណ្ឌូណេស៊ី ចំនួន៨នាក់ ជនជាតិចិន៤នាក់ ដកហូតលិខិតឆ្លងដែនមួយចំនួន និងឧបករណ៍បម្រើឲ្យសកម្មភាពនៃការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) រួមទាំងឧបករណ៍ធ្វើទារុណកម្មមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដប្រតិបត្តិការឆេកឆេរ និងស្វែងរកវត្ថុតាង ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ 

ចលនាមហាជន គាំទ្រសមត្ថកិច្ច អាជ្ញាធរ បានសម្រុកបង្ក្រាបតាមបញ្ជា នាយករដ្ឋមន្ត្រី៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print