អាជ្ញាធរ​ស្រុក​អង្គរ​បូ​រី និង​គយ​ចល័ត ​ស្ទាក់​ចាប់ទូក​ដឹក​សាច់​បង្កក​ជិត ​២​តោន

ចែករំលែក៖

ខេត្ត​តាកែវ ៖ ទូក​ដឹក​សាច់​បង្កក​ ១​គ្រឿង​ ដែល​លួច​ដឹក​ចូល​មក​ពី​​វៀតណាម​​ នៅ​ថ្ងៃ​ទី ​៧ ខែឧសភា ឆ្នាំ​ ២០២៦​ នេះ ។ ​បន្ទាប់​ពី​ទទួល​បាន​ព៏​ត៌​មាន​លោក កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី បាន​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​គយ​ចល័ត និង​សមត្ថកិច្ច​ពាក់ ព័ន្ធ បាន​ចុះ​ប្រតិបត្តិការ​ចាប់​ឃាត់​ទូក​ដឹក​សាច់​បង្កក ដែល​បាន​សង្ស័យ​ថា លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដឹក​តាម​ច្រក​ទ្វេភាគី​បាក់ដៃ​នឹង​ដឹក​ឆ្លងកាត់​ពីមុខ​ប៉ុ​ស្តិ៍របស់​សមត្ថកិច្ច​នៅ​ទីនោះ​ជា​ច្រើន​ស្ថា​ប័​ន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ​ ។

ប្រភព​ពី​មន្ត្រីរកងរាជអាវុធហត្ថ​ស្រុកឱ្យ​ដឹង​ថា ទូក​ដឹក​សាច់​បង្កក​ទាំងនោះត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ចូល​មក​ជា​ច្រើន​លើក​មក​ហើយ ដោយ​ដឹក​ជញ្ជូន​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ និ​ងគ្មានសមត្ថកិច្ច​ណា​ចាប់​ឃាត់​បាន​ឡើយ​ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា​ តែ​បន្ទាប់​ពី​លោក​ កង អាណា​ន់ មក​កាន់​តំ​ណែង​ជា​អភិបាលស្រុក​អង្គរ​បូ​រី​ថ្មី លោក​បាន​បញ្ជាឱ្យ​​​ចាប់​ទូក​ដឹក​សាច់​បង្កក​ដែល​ដឹក​ចូល​មក​ពី​​វៀតណាម​​ ឱ្យបាន ​និង​សហ​ការជា​​មួយ​​គយ​ចល័ត ពេល​យើង​​ចាប់​ឃាត់​បាន​សាច់​បង្កក​នោះ​មាន​ប្រហិត​នឹង​សាច់​មាន់​ប្រមាណ​ជិត ​២​តោន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​ស្បៀងអាហា​នៅ​ពេល​ទិញ​យក​ទៅ​ទទួលទាន ។

...

បច្ចុប្បន្ន សាច់​បង្កក​ដែល​ត្រូវ​បាន​ចាប់​ឃាត់ ត្រូវ​បាន​រក្សា​ទុកជា​បណ្តោះអាសន្ន ខណៈ​មន្ត្រី​ជំនាញ​កំពុង​បន្ត​អនុវត្ត​នីតិវិធី ត្រួតពិនិត្យ​គុណភាព និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ និង​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ទាំងអស់ឱ្យ​គោរព​តាម​ច្បាប់ និង​ជៀសវាង​ការ​នាំ​ចូល​ទំនិញ​ខុសច្បាប់ ដែល​អាច​ប្រឈម​ចំពោះ​ការ​ផាកពិន័យ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ហើយ​សាច់​បង្កក​នេះ​ត្រូវ​បាន​ប្រគល់​អោយ​មន្ត្រីគយ​ចល័ត ដើម្បី​ត្រូ​ត​ពិនិត្យ​បន្ត​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print