ក្រសួងធនធានទឹក និងឧតុនិយម៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែនបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ទឹកស្ទឹងសែន ក្នុងខេត្តកំពង់ធំ មានកំពស់ ១២,៨៩ ម៉ែត្រ (កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ ) ។ ទឹកនឹងបន្តកើនឡើង និងអាចធ្វើឲ្យលិចតំបន់ទំនាបមួយចំនួន ។

សូមអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទាំងអស់គ្នា៕

1 2 3 4 5 6 7 8

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print