ខេត្តកណ្តាល÷ កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង ៧.៤០នាទីចំណុចភូមិរាំងដេកឃុំគគីរធំ ស្រុក
កៀនស្វាយ ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់(ឃាត់ខ្លួន៤ស្រី១ក្នុងពន្ធនាគាព្រៃស១នាក់)ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើ ប្រាស់គ្រឿងញៀន។
១-ឈ្មោះជា រាជ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៦៥ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ចេញដោយលោក ម៉ាងណុលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន,២-ឈ្មោះរឿងធូ ភេទប្រុស អាយុ២៣ឆ្នាំ មុខ របរមិនពិតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន,៣-ឈ្មោះរំដួល ពៅ(ហៅចេក)ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត,ទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយត្រូវបានឃាត់ខ្លួន,៤-ឈ្មោះផល ដានី ភេទស្រីឆ្នាំកំណើត ១៩៩៤(៣២ឆ្នាំ)(ខ្មែរ)មុខរបរ មិនពិតមានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួននិង៥-ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ មិនពិតមានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (បច្ចុប្បន្នជាប់ពន្ធនាគារព្រៃស)។
វត្ថុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់(តូច២ មធ្យម២) ទម្ងន់(៣,៩៧)ក្រាម។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/កាំភ្លើងស្នប់កែឆ្នៃចំនួន៣ដើម។
បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










