ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ Oxford (Oxford University Press)

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃគ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ Oxford (OUP) ដែលមានការសម្របសម្រួលដោយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅទីស្តីការក្រសួង ។

 

គោលបំណងសំខាន់នៃជំនួបនេះរួមមាន៖

-ការបង្ហាញពីគំនិតផ្តួចផ្តើមអប់រំអន្តរជាតិ៖ តំណាង OUP បានបង្ហាញជូនក្រសួងនូវកម្មវិធី «International Education Initiative» ដែលជាផែនការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណភាពអប់រំកម្រិតសកល។

-ការទទួលស្គាល់សញ្ញាបត្រ OxfordAQA៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព និងយន្តការក្នុងការទទួលស្គាល់សញ្ញាបត្រ OxfordAQA (រួមមានកម្រិត International GCSEs និង A-Level) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សញ្ញាបត្រនេះ ត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចសហការរវាង OUP និង AQA ដែលជាស្ថាប័នប្រឡងដ៏ធំបំផុតនៅចក្រភពអង់គ្លេស។

 

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត រដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតអង់គ្លេស សម្រាប់ការគាំទ្រក្នុងការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជានាពេលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញរបស់ក្រុមការងារជំនាញលើកិច្ចការនេះ។

...

 

បច្ចុប្បន្ន កម្មវិធីអន្តរជាតិ Oxford (Oxford International Program) បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានពង្រីកវត្តមានរហូតដល់ ១២ បរិវេណសាលា (12 Campuses) និងផ្តល់សេវាអប់រំដល់សិស្សានុសិស្សជាង ៣.០០០ នាក់។ ចំណុចទាំងនេះ បានសបញ្ជាក់ពីតម្រូវការខ្ពស់របស់សិស្សានុសិស្សកម្ពុជា ចំពោះការអប់រំដែលមានស្ដង់ដារទទួលស្គាល់ជាសកល ជាពិសេសប្រព័ន្ធអប់រំនៃចក្រភពអង់គ្លេស។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងនឹងបន្តពិនិត្យលើសំណើកិច្ចសហការឱ្យបានលម្អិតបន្ថែមទៀត ដើម្បីធានាឱ្យបានថាការអនុវត្តកម្មវិធីសិក្សា និងស្ដង់ដារគ្រូបង្រៀន នៅតែបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់យុវជនកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print