គម្រោងធំៗនីមួយៗពិតជាបានដោយកម្រ និងស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល 

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងធំៗនីមួយៗពិតជាបានដោយកម្រ និងស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ។ នេះជាការលើកឡើងពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោកបន្តថា ៖ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល គឺជាគម្រោងដ៏ធំ ដែលបាញ់ឆ្ពោះសម្រាប់បម្រើឱ្យផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅ និងបញ្ចៀសបញ្ហាផ្សេងៗ ដូចជាទឹកជំនន់ និងកាកសំណល់រាវជាដើម។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ តែងបានចុះផ្ទាល់ដោយដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារជានិច្ច។

ជាការពិត ការអនុវត្តន៍តែងមានផលប៉ះពាល់ តែយើងប្រឹងប្រែងអោយផលប៉ះពាល់នោះកាន់តែតូច។

សូមបញ្ជាក់ថា នេះជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។

គួរបញ្ជាក់ថា គិតត្រឹមបំណាចខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចលទ្ធផលជារួម៣៣%ហើយ ដែលគម្រោងទាំងមូលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

សូមអរគុណចំពោះការយោគយល់ និងអធ្យាស្រ័យដល់ដំណើការអនុវត្តគម្រោង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print