ពីរនាក់ប្ដីប្រពន្ធដើរលួចម៉ូតូប្រជាពលរដ្ឋ,សមត្ថកិច្ចប្រើពេល២៥នាទី បង្ក្រាបបានភ្លាមៗ នៅស្រុកសាមគ្គីមុនីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានបង្រ្កាបករណីចោរកម្ម (លួចម៉ូតូ)នៅថ្ងៃទី០៨ ខែ ឧសភាឆ្នាំ២០២៦ វេលាម៉ោង ០៩. ៤០នាទី នៅចំណុចភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចម៉ូតូមួយកើតឡើង ដែលបង្កឡើងនាក់ប្តីប្រពន្ធ ។

 

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ជន សង្ស័យ១.ឈ្មោះ បុត្រ កុង ភេទប្រុស អាយុ២២ឆ្នាំ និង

២. ឈ្មោះ ណែម ចន្ធី ភេទស្រី អាយុ២០ឆ្នាំ។ ទាំង០២ នាក់ខាងលើរស់នៅក្នុងភូមិព្រៃរងៀង ឃុំស្នួល ស្រុក

ក្រឡាញ់ ខេត្តសៀមរាប បានធ្វើសកម្មភាពចូលលួចម៉ូតូ០១គ្រឿងម៉ាក Beat ពណ៍ក្រហមលាយស សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនរងគ្រោះបានជិះមកទុកនៅខាងមុខផ្ទះ ដោយពុំបានដកសោម៉ូតូទុក ។

 

ជនរងគ្រោះឈ្មោះ លឹម សារ៉ាយ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។

 

ក្រោយទទួលបានពត៌មាននេះ កម្លាំងអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ ។ សហការប្រទាក់ក្រឡាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដេញប្រផាប់ចាប់ប្រផីង ដល់ចំណុចភូមិត្រពាំងអន្ទង់ ឃ៉ំចាន់សែន ស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើបាន ។

 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print